LightReader

Chapter 6 - សុបិនចម្លែក

 (គ្រូពេទ្យ ម្នាក់នោះ)

នៅក្នុងបន្ទប់ដែលមានផ្ទៃក្រឡាដូចផ្ទះខុនដូរ មានបរិក្ខាតុបតែយ៉ាងស្អាត និងមានគ្រែធំមួយដាក់ចំកណ្តាល ជាមួយនិងវាំងននដាក់បាំងបង្អួចក្បែរគ្រែសង្ខាង។ ពិសិដ្ឋកំពុងគេងនៅលើគ្រែរបស់គេ មមៃគិតដល់រឿងដែលបានកើតឡើងពីថ្ងៃ។ គេនឹកដល់ក្មេងស្រីដែលរឹងក្បាល ញ៉ាំច្រើន និងពូកែសួរច្រើន។ តែយ៉ាងណា បុរសក៏មិនសូវសប្បាយចិត្តប៉ុន្មានដែរ ដែលត្រូវបានឌុកទ័រមុខក្មេងអាយុច្រើននោះស្តីឲ្យគេ​ ព្រោះគេនាំអ្នកជម្ងឺទៅញ៉ាំអីនៅខាងក្រៅមិនចេះគិត។ ប៉ុន្តែ វាក៏ជាការពិត ដែលបណ្តាលឲ្យនាងសន្លប់បែបនោះ។ បុរសលើកទូរស័ព្ទមកមើល ហើយឆែកមើលprofileរបស់ពិសាល ដើម្បីចង់ដឹង ប្រសិនបើគេបានឃើញព័តមានអ្វីទាក់ទងនិងគ្រូពេទ្យម្នាក់នោះ ព្រោះគេទាំងពីរនាក់ធ្វើការជាមួយគ្នា្។ គេអូសៗ ក៏ឃើញរូបពិសាលនិងគ្រូពេទ្យផ្សេងទៀតជាច្រើន ថតជុំគ្នា ហើយមាន tagទៅឲ្យមនុស្សផ្សេងទៀតដែលមាននៅក្នុងរូបនោះ ក្នុងនោះក៏មានគ្រូពេទ្យមុខសង្ហារម្នាក់នោះផងដែរ។ ពិសិដ្ឋ ជាមនុស្សមិនចេះសុំជំនួយពីអ្នកដទៃផ្តេសផ្តាសនោះទេ ជាពិសេសរឿងចេះចង់ដឹងរឿងគេបែបនេះ។ គេឆែកមើលតាមtagម្តងមួយៗ រហូតទាល់តែឆែកចំ profile របស់គ្រូពេទ្យមុខស្អាតនោះ។ «Wang Jackson» ពិសិដ្ឋ អានហើយឆែកមើលអ្វីដែលគេpost រួចគេក៏ចូលមើលព័តមានផ្ទាល់ខ្លួនរបស់ម្ចាស់ social media នោះ។ «45ឆ្នាំ?!!» បុរសលាន់មាត់យ៉ាងភ្ញាក់ផ្អើលពេលឃើញអាយុពិតរបស់គ្រូពេទ្យមុខក្មេងម្នាក់នោះ។ គេមិនជឿនោះឡើយ ហើយក៏ឆែកមើលរូបថតរបស់គេបន្តទៀត ដើម្បីបញ្ជាក់ថា ព័តមានដែលគេប្រើនេះមិនមែនក្លែងបន្លំ។ អូសៗ គេក៏បានឃើញរូបភាពនំខួបកំណើតដែល ជេកសិន បានបង្ហោះ ដែលបញ្ជាក់ថា ជាខួប 45ឆ្នាំរបស់គេ។ បុរសមិនស្ងៀមក៏លាន់មាត់រិះគន់ទាំងមិនគួរឲ្យជឿថាបុរសម្នាក់នេះអាយុជាងសែសិបឆ្នាំនោះទេ ៖ " នេះគេទៅកែសម្ផស្សមែនទេ បានជានៅក្មេងយ៉ាងនេះ? ឬមកពីគេជាគ្រូពេទ្យ ហើយលេបថ្នាំថែរក្សាវ័យបាននៅក្មេងបែបនេះ?! ពិតជាអយុត្តិធម៌មែន!"។ បុរសរអ៊ូម្នាក់ឯង ហើយក៏ដាក់ទូរស័ព្ទចុះវិញ។ អារម្មណ៍ច្រណែនរបស់គេកំពុងលេចចេញរូបរាងមក ធ្វើឲ្យគេមិនអាចទ្រាំមើលបុរសអាយុច្រើនតែនៅតែសង្ហារម្នាក់ហ្នឹងទៀតបាន។ គេសម្លឹងទៅមុខហើយសញ្ចឹងគិតឮៗ និយាយម្នាក់ឯង៖ " ធ្វើជាគ្រូពេទ្យចេះរបៀបថែរក្សាសម្ផស្សច្រើនបែបនេះមែនទេ? អញ្ចឹងអ្នកដែលមិនមែនជាពេទ្យនឹងមុខអាក្រក់ មុខចាស់ទៅតាមអាយុហើយអ្ហេស?! អយុត្តិធម៌សម្រាប់មនុស្សដទៃមែន! ហើយក្នុងនោះប្រហែលជាមានខ្ញុំម្នាក់ដែរ "។ បុរសដកដង្ហើមធំ ហើយដាក់ទូរស័ព្ទទៅលើទូរវិញ។ ប៉ុន្តែគេមិនបានគិតទេឬអីថាគេក៏បានធ្វើឲ្យនារីជាច្រើនជ្រួលច្របល់ចិត្តខ្លាំងយ៉ាងណាពេលដែលគេដើរកាត់មុខពួកនាងម្តងៗ? មិនមែនគ្មាននរណាស្រលាញ់គេនោះទេ! ផ្ទុយទៅវិញ ដោយសារតែភាពសោះអង្គើយនិងម៉ឺងម៉ាត់របស់គេ ទើបធ្វើឲ្យគ្មាននរណាហ៊ានមកជិតគេឡើយ ព្រោះខ្លាចទាំងអំណាច ខ្លាចទាំងអត្តចរិតរបស់គេ។ បុរសគេងគិតតូចចិត្តរហូតដល់គេងលក់បាត់ទៅពេលណាក៏មិនដឹង។ គេបានលង់លក់នឹងសុបិនដ៏យូរអង្វែង...

(សុបិន)

ពេលដែលគេបើកភ្នែកឡើង ដៃរបស់គេជាប់ច្រវ៉ាក់នឹងក្បាលគ្រែ។ ដៃដែលពេញដោយកម្លាំង ពេលនេះប្រែជាគ្មានកម្លាំងប្រឆាំងនឹងការចងដោយច្រវ៉ាក់ប៉ុន្មានសសៃ។ គេបានឃើញស្រមោលមនុស្សម្នាក់ព្រិលៗ ឈរនៅពីមុខគ្រែ ចុងជើងរបស់គេ។ មនុស្សម្នាក់នោះមានសក់វែងត្រឹមចង្កេះ នោះប្រាកដជាមនុស្សស្រីហើយ។ ប៉ុន្តែ នេត្រាបុរសមើលមិនច្បាស់ ព្រោះបន្ទប់នោះពោពេញទៅដោយភាពងងឹត នឹងមានតែភ្លើងពណ៌ក្រហមចាំងផ្លាតមកពីក្រោយខ្នងរបស់នាង។ លោកប្រុសធំធ្មេចភ្នែកបិទ ហើយសម្លេងថ្ងូរគ្រហឹមក៏លាន់ពីបំពង់ករបស់បុរស «អឺម... ហ៊ឺហ...»។ ដង្ហើមរបស់គេដកទាំងដង្ហក់ អត់ទ្រាំនឹងការឈឺចាប់។ ខ្លួនប្រាណរបស់គេទាំងមូលកំពុងរោលរាល ពេញដោយភ្លើងដែលដុតបញ្ឆេះពីផ្នែកខាងក្រោមនៃខ្លួនដ៏ស្រស់សង្ហាររបស់គេ។ កជើងរបស់គេត្រូវបានចងជាប់នឹងខ្សែយឺតដែលជាប់នឹងដែកបំពង់ទីបដែលជាឧបករណ៍អាចបត់ពន្លូតប្រវែងបានសងខាង។ ភ្លាមនោះដៃដ៏ស្រលូនមួយគូបានចាប់ទាញឧបករណ៍នោះឲ្យលូតវែង វាបណ្តោលឲ្យជើងស្រលូនវែងមាំរបស់បុរសត្រូវកន្ធែកចេញពីគ្នាដូចគ្នា។ បេះដូងរបស់នរៈលោតខ្លាំងឡើងដល់១៣០ដងក្នុងមួយនាទីទៅហើយ បើទោះបីជាគេជាបុរសសង្ហារ តែគេក៏មិនដែលធ្វើទារុណ្ឌកម្មបែបនេះដូចជាទាសករផ្លូវភេទបែបនេះដាក់នរណាឡើយ។ ហើយបើថាត្រូវគេធ្វើបែបនេះដាក់ទៀត ក៏រឹតតែមិនអាចស្រមៃបានទៅទៀត។ សម្លេងមួយក៏លាន់ឮឡើង «យ៉ាងម៉េចដែរ? លោកចូលចិត្តបែបនេះទេ?»​ នារីដ៏អាថ៌កំបាំងក៏បង្ហាញមុខឡើង តែបុរសមើលមិនស្គាល់ទេ គ្រាន់តែមានអារម្មណ៍ថាប្រហាក់ប្រហែល។ នាងស្លៀករ៉ូបពណ៌ក្រហមដៃតូច វាដូចជាសម្លៀកបំពាក់ពេលរាត្រី។ បបូមាត់នាងលាបពណ៌ក្រហមដិត ហើយភ្នែករបស់នាងធំៗ រោមភ្នែកវែងក្រាស់ ចិញ្ចើមខ្មៅកោង កែវភ្នែកធំៗកំពុងសម្លឹងមកនរៈ។ រូបរាងដ៏ស្លីមស្រលូនរបស់នាង វារពីលើខ្លួនបុរសដូចជាខ្លួនរបស់នាយជាកម្មសិទ្ធិផ្តាច់មុខរបស់នាងអញ្ចឹង។ អញ្ជលីមកប៉ះថ្ពាល់ពិសិដ្ឋ ហើយបង្អូសចុះក្រោមដល់កញ្ចឹងករបស់គេ។ តែដៃដ៏ស្រលូនបែរជាមានកម្លាំងខ្លាំងមកច្របាច់កបុរស ធ្វើឲ្យនាយស្ទើរតែដកដង្ហើមមិនបាន នេះគឺជាទណ្ឌកម្ម។ សម្លេងដ៏ស្រួយស្រឹបនិយាយទៅកាន់ត្រចៀកបុរសខាងស្តាំ៖«ក្រែងលោកចូលចិត្តឲ្យខ្ញុំធ្វើបែបនេះមែនទេ?»។ ដង្ហើមរបស់នាងមកប៉ះគុម្ពត្រចៀករបស់បុរស ធ្វើឲ្យលោកប្រុសធំម្នាក់នេះស្រៀវស្រើបអស់ទាំងរាងកាយ។ បបូរមាត់របស់នាងប្តូរមកថើបញក់ញីនឹងត្រចៀករបស់បុរសទៅវិញ។ នាងយកអណ្តាតលិទថើរៗទៅទងត្រចៀកនរៈ ហើយបន្តបង្អូសចុះទៅកញ្ចឹងករបស់គេ រហូតធ្វើឲ្យនាយព្រឺរសម្បុរអស់តាំងពីក្បាលដល់ចុងជើង។ ប៉ុន្តែពិសិដ្ឋដែលនៅក្នុងសុបិនបែរជាងាកមុខចេញទាំងខ្ពើមរអើមនឹងការប៉ះរបស់នារី។ ឈុតឆាករោលរាលបែបនេះ តើបុរសណាដែលមិនចង់បាន? តែហេតុអីបានជាបុរសនៅក្នុងសុបិននេះ គេស្អប់នារីម្នាក់នេះម្ល៉េះ? គេខាំមាត់យ៉ាងមាំ មិនបញ្ចេញសម្លេងសូម្បីមួយអ៊ឹស សបញ្ជាក់ឲ្យឃើញថា គេមិនពេញចិត្តនឹងអ្វីដែលកំពុងកើតឡើងនេះទេ។ តែការធ្វើបែបនេះ វារឹតតែធ្វើឲ្យនារីខឹងកាន់តែខ្លាំង។ សម្លេងដដែលបង្ហើរឡើងទាំងកំហឹង៖«នៅគិតថាខ្លួនឯងជាមនុស្សថ្លៃថ្នូរទៀតមែនទេ? ហឹស ចាំមើលថាលោកទ្រាំបានយូរប៉ុណ្ណា?»។ ដៃខាងស្តាំរបស់នារីច្របាច់កបុរសកាន់តែខ្លាំង។ នរៈព្យាយាមដកដង្ហើមរហូតមុខគេឡើងទៅជាពណ៌ស្វាយព្រោះខ្វះអុកស៊ីសែន។ ពេលឃើញបែបនោះ ទើបនារីដកដៃចេញ ឯពិសិដ្ឋឯណេះព្យាយាមត្រដរខ្យល់ ទាំងដង្ហក់ ក៏គេនៅតែមិនសម្លឹងមុខនារី ហើយបែរចេញទាំងការស្អប់ខ្ពើម។ គេមិនសូម្បីសម្លឹងមើលមុខនាងថាយ៉ាងណា មានតែពេលដែលនាងបង្ខំគេ ទាញកគេឲ្យបែរមើលនាងប៉ុណ្ណោះ​ ទើបក្រសែភ្នែកគេប៉ះចំនាងខ្លះ។ តើហេតុផលអ្វីឲ្យពិសិដ្ឋស្អប់នារីនៅក្នុងសុបិននេះខ្លាំងម្ល៉េះ?

នារីចាប់ហែកអាវបុរសចេញពីគ្នា។ ឡេវអាវទាំងប៉ុន្មានរបេះចេញ បង្ហាញសល់តែដើមទ្រូងសលឿងពណ៌ទឹកឃ្មុំសាច់ដុំតឹងណែនរបស់នរៈតែប៉ុណ្ណោះ។ នារីដ៏អាថ៌កំបាំងសម្រូតខ្លួនចុះទៅក្រោម។ នាងលៀនអណ្តាតចេញមក ហើយលិតក្បាលដោះរបស់បុរសថើរៗ ហើយដៃរបស់នាងម្ខាងទៀតលេងដោះបុរស ដូចកូនង៉ាលេងដោះម្តាយអញ្ចឹង។ ម្តងម្កាល នាងក៏ជញ្ជក់ដោះរបស់គេ។ សម្បកក្រៅរបស់នារីដូចជាកាចឃោរឃៅ ប៉ុន្តែរាល់ពេលដែលគេចូលមកឯនាងយម្តងៗបែរជាមានអារម្មណ៍ថា គ្រប់ពេលគឺនាងដូចជាកូនក្មេងដែលចង់បានចំណាប់អារម្មណ៍ពីបុរសតែប៉ុណ្ណោះ។ ចំណែកបុរសវិញ ប្រឹងទ្រាំជាខ្លាំង មិនបញ្ចេញសម្លេង តែគេក៏មិនអាចទ្រាំបានហើយថ្ងូរគ្រហឹមម្តងម្កាល។ ខ្លួនប្រាណរបស់បុរសគឺល្អឥតខ្ចោះ ស្បែកដ៏រលោងទន់គ្មានទាស់របស់គេ ធ្វើឲ្យនាងញៀននិងការបបោសអង្អែល មិនថាផ្ទៃមុខ ដើមទ្រូង ដៃ ជើង ឬកន្លែងណានោះទេ គ្រប់ពេលដែលនាងបានប៉ះហើយស្នាមញញឹមនៅលើផ្ទៃមុខនាងក៏លេចឡើង។ នារីថើបដើមទ្រូងបុរសហើយក៏ឡើងមកកញ្ចឹងកនិងមុខរបស់គេ។ ស្នាមថើបរបស់នាងដូចជាកាំបិតឆ្លាក់ជាប់រូបរាងនៃការខាំជញ្ជក់ក្រហមជាំដុំៗនៅគ្រប់ទីកន្លែង។ បបូរមាត់នារីទៅថើបចុម្ពិតនិងចង្ការបុរស ស្នាមក្រែមពណ៌ក្រហមឆ្អៅប្រឡាក់លាយនិងស្នាមឈាមដែលត្រូវនាងខាំពេលដែលកំពុងថើបនោះផងដែរ។ អញ្ជលីដ៏ទន់ស្រលូនរបស់នាង ​​​​​​លូកមកកាន់កបុរសឲ្យបែរមកសម្លឹងនាង ហើយស្នាមញញឹមលើបបូរមាត់របស់នាងក៏លេចឡើង រួមទាំងសម្តី៖ " ឲ្យធ្វើយ៉ាងម៉េច? ខ្ញុំមិនអាចឆ្អែតឆ្អន់និងលោកបានទេ! ហើយដរាបណាលោកជារបស់ខ្ញុំ កុំសង្ឃឹមថា មាននរណាអាចមកប៉ះពាល់លោកបាននោះ!" ថាហើយនារីក៏លើកមុខរបស់ពិសិដ្ឋឡើងហើយថើបជញ្ជក់មាត់របស់គេឥតឈប់ឈប់ ហាក់ដូចបបូរមាត់របស់គេជាអាហារដ៏ឆ្ងាញ់របស់នាងអញ្ចឹង ការថើបលាយជាមួយការខាំ បឺត ជញ្ជក់ លិធ អាចនិយាយបានថា នេះគឺជាទំនាក់ទំនងដ៏ល្វីងជូរចត់មួយ មានលាយទាំងការស្រលាញ់ ស្អប់ គំនុំសងសឹក តណ្ហារោលរាល។ ចំណែកពិសិដ្ឋវិញ គេចាញ់ប្រៀបទាំងស្រុង បើទោះបីជាគេចិត្តរឹងនិងនារីម្នាក់នោះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែរាងកាយរបស់គេប្រៀបដូចជាទាសកររង់ចាំបម្រើតម្រូវការរបស់នាង និងត្រូវផ្តល់ឲ្យគ្រប់ការដែលនាងចង់បាន។ ហត្ថាដ៏ស្រឡូនរបស់នារីក្រោយពីអស់ចិត្តនិងការស្ទាបអង្អែលរាងកាយខាងលើដែលមានសាច់ដុំមាំមួនហើយ វាក៏បបោសចុះទៅខាងក្រោមម្តងបន្តិចៗរហូតដល់ចំណុចមួយដែលពិសិដ្ឋត្រូវស្រែកថ្ងូរឡើង...«អ្ហហ៎!...» នារីសម្លឹងទៅបុរសទាំងសោមនស្សចិត្ត ហើយរីករាយនិងសម្លឹងទៅទឹកមុខរបស់បុរសដែលកំពុងតែហាមាត់ទ្រាំតទល់និងតណ្ហារបស់ខ្លួនឯងដែលកំពុងតែរោលរាលឡើង ព្រោះអាវុធរបស់គេកំពុងត្រូវបានធ្វើការម៉ាស្សាចុះឡើងៗញាប់រន្ថាន់ដែលធ្វើឲ្យវាមានសភាពរឹងរហូតចេញទឹកកាមមកក្រៅទៅហើយ។ កែវភ្នែករបស់គេសម្លឹងមកនាងទាំងបាត់បង់ស្មារតី ខួរក្បាលរបស់គេទទេរស្អាត​មានតែការឈឺចាប់និងការសុខស្រួលផ្នែករាងកាយតែប៉ុណ្ណោះដែលកំពុងកើតមានឡើងក្នុងការគិតរបស់គេ។នរៈត្រូវធ្វើទារុណ្ឌកម្មយ៉ាងដំណំ ដែលខាងក្រៅយលសប្តិគេមិនដែលធ្វើសោះ។ សម្លេងថ្ងូរលាន់ឮយ៉ាងរងំពេញបន្ទប់ តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់។

ពេលដែលបុរសភ្ញាក់ឡើងគេក៏ស្ទាបរកមើលនារីម្នាក់នោះនៅលើគ្រែទាំងភ្នែកកំពុងបិទ ប្រហែលជាគេកំពុងគិតថាវាជាការពិតហើយមើលទៅ។ នរៈបើកភ្នែកឡើង ហើយសម្លឹងមើលទៅសង្ខាងខ្លួនរបស់គេដើម្បីរកមើលស្រីម្នាក់នោះ ប៉ុន្តែគេក៏បានដឹងថា អ្វីដែលកើតឡើងកាលពីយប់មិញនោះគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ។ នរៈប្រញាប់លាត់ភួយមើលទៅខ្លួនប្រាណរបស់គេ ខ្លួនរបស់គេនៅស្លៀកពាក់សម្លៀកបំពាក់គេងយប់ពណ៌សដដែលមិនមែនស្រាតដូចក្នុងយល់សប្តិនោះទេ។ ពិតជាចម្លែកមែន! បុរសគិតក្នុងចិត្តពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងសុបិននោះជាដដែលៗ ដោយនៅតែមានអារម្មណ៍ដិតដាម នរៈក៏ទាញយកខ្នើយឱបមួយមកឱបហើយញញឹមម្នាក់ឯង។ មិនដឹងថាគួរភ្ញាក់ផ្អើលពិបាកចិត្ត ឬក៏រំភើបនោះទេ ប៉ុន្តែគេមិនដែលយល់សប្តិចម្លែកអីបែបនេះទេ វាជាលើកទីមួយ។ នរៈរអ៊ូម្នាក់ឯង៖ " ហេតុអីក៏យល់សប្តិចម្លែកម្ល៉េះ? ឬមកពីខ្ញុំមើលរឿងច្រើនពេក?..." ។

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters